ការយកពន្ធលើផលិតផលបារី
ការតំឡើងពន្ធលើផលិតផលបារីគឺជាយុទ្ធសាស្ត្រគោលមួយដែលបានចែងនៅក្នុងអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់។ យោងតាមអនុសញ្ញានេះពន្ធលើផលិតផលបារីគួរតែមានកំរិត៦០% ដើម្បីការពារការរីករាលដាលនៃការជក់បារី។ តែសំរាប់ប្រទេសកម្ពុជាពន្ធលើផលិតផលថ្នាំជក់នេះមានកំរិតតែ ២០%លើផលិតផលបារីក្នុងស្រុក និង២៥%លើផលិតផលបារីក្រៅប្រទេស។