ឯកសារស្រាវជ្រាវអំពីដំណាំថ្នាំជក់
អ្នកតំណាងរាស្រ្តមួយចំនួនមានក្តីបារម្ភអំពីផលប៉ះពាល់នៃការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ទៅលើជីវភាពរស់នៅរបស់ប្រជាកសិករថ្នាំជក់។ ដូច្នេះឯកសារស្រាវជ្រាវនេះមានគោលដៅស្វែងរកភស្តុតាងដើម្បីបញ្ជាក់ថាតើច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់អាចនឹងបង្កផលលំបាកដល់កសិករដាំថ្នាំជក់ដែលរឺយ៉ាងណា។ ដើម្បីទទួលបានលទ្ធផលដ៏ត្រឹមត្រូវ ការស្រាវជ្រាវនេះសិក្សាលើកត្តាជាច្រើន ដែលរួមមាន ការអនុវត្ត ផលចំណេញ និង ការចំណាយលើដំណាំថ្នាំជក់ដោយប្រៀបធៀបទៅនិងដំណាំដទៃទៀត។ ការសិក្សានេះក៏ពិចារណាផងដែរលើផលប៉ះពាល់របស់ដំណាំថ្នាំជក់លើបរិស្ថានធម្មជាតិជាពិសេសការប្រើប្រាស់អុសសំរាប់សំងួតស្លឹកថ្នាំជក់ និង ផលប៉ះពាល់លើសុខភាពដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតនិងការប៉ះពាល់ដោយផ្ទាល់ជាមួយស្លឹកថ្នាំជក់ស្រស់។
Tobacco Farming Research
Some policy makers worry the impact of implementation of Tobacco Control Law will alter the living standard of tobacco farmer. Therefore, this research aims to seek evidences whether the above concern counts or not. This research covered many fields of study to bring accurate findings. Those branches of study include the practice, benefits, and cost of tobacco farming in relation with other crop farming; influences of tobacco farming on environment, using wood to dry tobacco leaves in particular; and the effects on health caused by both use of pesticides and direct contact with tobacco – Green Tobacco Sickness.