សារព្រមានសុខភាពលើកញ្ចប់បារី
បន្ទាប់ពីបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់កាលពីថ្ងៃទី១៥ វិច្ឆកា ឆ្នាំ២០០៥ ប្រទេសកម្ពុជាកំពុងតែរៀបចំព្រាងច្បាប់ស្តីពីការដាក់សារព្រមានសុខភាពជារូបភាពលើកញ្ចប់បារី ដើម្បីជុំរុញអោយប្រជាពលរដ្ឋយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាពនៃការជក់បារី និងលើកទឹកចិត្តអោយអ្នកជក់បារីបោះបង់ទំលាប់ជក់បារីចោល។