កម្មវិធីប្រកួតប្រជែងបង្កើតវីដេអូឃ្លីប ស្តីពីផបប៉ះពាល់នៃគ្រឿងស្រវឹងលើយុវជន

ប្រធានបទ “ផលបះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង លើយុវជន”

ខ្លឹមសារសំខាន់ៗ

១. ការប្រើប្រាស់គ្រឿងស្រវឹង អាចគ្រោះថ្នាក់ និងធ្វើអោយស្លាប់។

២. មនុស្សវ័យក្មេងប្រឈមមុខនឹងគ្រោះថ្នាក់ទាក់ទងនឹងគ្រឿងស្រវឹងច្រើន ដោយសារតែ ភាពងាយរងគ្រោះផ្នែកជីវសាស្រ្ត និងផែ្នកផ្លូវចិត្ត។

៣.មានផលប៉ះពាល់ និងការប្រឈមគ្រោះថ្នាក់គួអោយកត់សំគាល់ ដែលទាក់ទងនិងការប្រើប្រាស់គ្រឿងស្រវឹងរបស់យុវជនដូចជា ឥរិយាបថផ្លូវភេទប្រកបដោយគ្រោះថ្នាក់ ការសម្លាប់ខ្លួន និងការខូចខាតដល់ការវិវឌ្ឍនៃខួរក្បាល។

 

លក្ខខណ្ខ

• បេក្ខជនត្រូវមានអាយុចាប់ពី ១០ ទៅ ២៤ ឆ្នាំ សញ្ជាតិខ្មែរ។

• បេក្ខជនម្នាក់ៗអាចដាក់វីដេអូចូលប្រកួតបានចំនួន២ ដែលវីដេអូនេះជាវីដេអូដើម មិនចំលងពីគេ មានរយៈពេល ១ ឬ ២ នាទី។

• វីដេអូជាភាសាខ្មែរ និងត្រូវដាក់ Subtitle ជាភាសាអង់គ្លេស។

• សម្លេងនិងរូបភាពប្រើប្រាស់ក្នុងវីដេអូត្រូវតែជាសំលេងឬរូបភាពដើម ឬត្រូវបានចែកចាយអោយប្រើជាសាធារណៈ ឬបានទទួលការអនុញ្ញាតអោយប្រើពីម្ជាស់ដើម។

• វីដេអូមិនត្រូវបង្ហាញពីការប្រើប្រាស់គ្រឿងស្រវឹងជាក់ស្តែង  មិនបង្ហាញពីម៉ាកនៃគ្រឿងស្រវឹងណាមួយ មិនបង្ហាញភាពអាក្រាត ឬ រូបភាពទាក់ទងអំពើហិង្សាឬស្អប់  ឬភាពអាសភាសមិនសមស្រប។

• វីដេអូដែលចូលរួមប្រកួតអាចនឹងត្រូវបានប្រើប្រាស់ក្នុងយុទ្ធាការផ្សេងៗទាក់ទងនឹងការត្រួតពិនិត្យគ្រឿងស្រវឹង។

• ទិន្នន័យ និងព័ត៌មានផ្សេងទៀត គួរតែផ្អែកទៅលើការពិត ពីគេហទំព័រhttp://www.wpro.who.int/entity/mental_health_substance_abuse/topics/alcohol/en  និង http://www.who.int/mediacentre/factsheets/fs349/en/.

• បេក្ខជនត្រូវផ្ញើវីដេអូរបស់ខ្លួន ក្នុងទម្រង់ជា .AVI ឬ .MOV មកកាន់ This email address is being protected from spambots. You need JavaScript enabled to view it. ឬ ប្រអប់សារនៃទំព័រហ្វេសប៊ុកwww.facebook.com/cmh.org អោយបានមុនថ្ងៃទី៣១ ខែមីនាឆ្នាំ ២០១៦។ 

 អ្នកចូលរួមប្រកួតទាំងអស់ ត្រូវគោរពអោយបានខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនេះ។ 

ដំណើរការនៃការជ្រើសរើស

១. វីដេអូល្អបំផុតចំនួន១០ និងត្រូវបានជ្រើសរើសដោយគណៈកម្មការជ្រើសរើស តាមតារាងពិន្ទុខាងក្រោម៖

លក្ខខណ្ឌ ពិន្ទុ
វីដអូមានខ្លឹមសារស្របតាមប្រធានបទ ២5%
ភាពត្រឹមត្រូវនៃសារ និងព័ត៌មានដែលប្រើក្នុងវីដេអូ ២5%
គុណភាពនៃរូបភាព និងសម្លេង ២5%
ភាពច្នៃប្រឌិត ២5%

២. វីដេអូទាំងដប់នេះ នឹងបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលមានអាសយដ្ឋាន www.facebook.com/cmh.org ចាប់ពីថ្ងៃទី១១ខែមេសាដល់ថ្ងៃ៣០ខែមេសា ឆ្នាំ២០១៦ សម្រាប់អោយសាធារណជនជ្រើសរើសដោយ LIke លើវីដេអូដែលខ្លួនពេញចិត្ត។ សាធារណជនម្នាក់អាចlike វីដេអូបាន១ ឬលើសពី១ នៅលើទំព័រ www.facebook.com/cmh.org។ វីដេអូដែលទទួលបាន like កាន់តែច្រើន នឹងទទួលបានពិន្ទុកាន់យតែច្រើន តាមតារាងខាងក្រោម។ ការចុចlike លើទំព័រផ្សេង ក្រៅពីទំព័រខាងដើម មិនត្រូវបានរាប់បញ្ចូលក្នុងការអោយពិន្ទុទេ។ 

លក្ខខណ្ឌ ពិន្ទុ
វីដអូមានខ្លឹមសារស្របតាមប្រធានបទ ២០%
ភាពត្រឹមត្រូវនៃសារ និងព័ត៌មានដែលប្រើក្នុងវីដេអូ ២០%
គុណភាពនៃរូបភាព និងសម្លេង ២០%
ភាពច្នៃប្រឌិត ២០%
Like របស់សាធារណជន ២០%

កាលបរិច្ឆេទសំខាន់ៗ 

+ ថ្ងៃទី១មករា ដល់ថ្ងៃទី៣១មីនា ២០១៦៖ ទទួលវីដេអូចូលរួមប្រកួត

+ ថ្ងៃទី១ ដល់ថ្ងៃទី១០មេសា ២០១៦៖ គណកម្មការជ្រើសរើសវីដេអូល្អបំផុតចំនួន១០ សម្រាប់អោយសាធារណៈជនចូលរួមផ្តល់ពិន្ទុតាមរយៈ Like

+ ថ្ងៃី១១ ដល់ ៣០មេសា ២០១៦៖ វីដេអូទាំង១០ នឹងដាក់អោយសាធារណៈជន Like

+ ខែឧសភា ២០១៦៖ ប្រកាសលទ្ធផល (ជូនដំណឹងលំអិតពេលក្រោយ)

រង្វាន់

• ចំណាត់ថ្នាក់លេខ១ នឹងត្រូវបានអញ្ជើញអោយចូលរួមបង្ហាញវីដេអូនេះ ជាមួយយុវជនម្ចាស់ជ័យលាភីប្រទេសដទៃទៀត នៅសន្និសីទសាកលលើកទី៩ស្តីពីសុខភាពសាធារណៈ នៅទីក្រុងសៀងហៃ នៅថ្ងៃទី ២១ ដល់ ២៤ ខែវិច្ឆិកា  ឆ្នាំ២០១៦។ អ្នករៀបចំសន្និសីទ នឹងទទួលរ៉ាប់រងទាំងស្រុងការចំណាយក្នុងការធ្វើដំណើររបស់បេក្ខជនលេខ១។

• រង្វាន់ជាទឹកប្រាក់៖ ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ នឹងទទួលបានប្រាក់១លានរៀល។ ចំណាត់ថ្នាក់លេខ៤ ដល់លេខ១០ នឹងទទួលបានប្រាក់ ២០ម៉ឺនរៀល។

 ពត៌មានលំអិតផ្សេងទៀត សូមចូលទៅកាន់ www.facebook.com/cmh.org ឬ ទូរសព្ទលេខ 070 250 682 ឬ 077 79 77 55

(រក្សាសិទ្ធក្នុងការកែប្រែក្នុងករណីចាំបាច់ណាមួយដោយមិនជំរាបជាមុន)