កម្មវិធីប្រកួតប្រជែងបង្កើតវីដេអូឃ្លីប ស្តីពីផបប៉ះពាល់នៃគ្រឿងស្រវឹងលើយុវជន

ឧស្សាហកម្មថ្នាំជក់​ និង សុខភាព​សាធារណៈ​ មានទំនាស់​ផលប្រយោជន៍​ជាមូលដ្ឋាន​ និង មិនអាចផ្សះផ្សារបាន​

     រហូតមកដល់ពេលនេះក្រុមហ៊ុនថ្នាំជក់​នៅកម្ពុជា​នៅតែបន្តការ​ផ្សាយ​ពាណិជ្ជកម្ម​បារីយ៉ាង​គឃ្លើន​ស្ទើរតែគ្រប់ទីកន្លែង​​ បើទោះ​បីជា​រាជរដ្ឋាភិបាល​បានចេញ​ អនុក្រឹត្យលេខ ៣៥.អនក្រ.បក ​ស្តីពីវិធានការហាមឃាត់​ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ តាំងពី​ថ្ងៃ​ទី 24 ខែកុម្ភៈ ២០១១ហើយក៏ដោយ​។ ជាក់ស្តែង ក្រោយ​ពីការចេញអនុក្រឹត្យនេះ​មកជាច្រើនឆ្នាំ​ ក្រុមហ៊ុនបារីទាំងឡាយ​នៅតែ​ផ្សាយ​ពាណិជ្ជ​កម្ម​ដោយ​បំពាន​មករហូត​​​ ស្ទើរតែគ្រប់រូបភាព​ រាប់ចាប់តាំងពីនារីផ្សព្វផ្សាយបារី ទូបារី ផ្ទាំងរូបភាពតូចៗ​។ល។ ​ដែលត្រូវ​បានហាមឃាត់ទាំងស្រុង​ដោយ​អនុក្រឹត្យ។ នេះជាភស្តុតាងយ៉ាងជាក់ស្តែង​បំផុត​ដើម្បីវែកមុខថា​ក្រុមហ៊ុនបារីទាំងនេះ​មិនខ្លាចច្បាប់ឡើយ។​

 

     វាផ្ទុយស្រឡះ​ពីការអះអាងរបស់ឧស្សាហកម្មថ្នាំជក់​មួយចំនួនដែល​តែងតែអួត​សរសើរខ្លួនឯងថា​ ជាក្រុមហ៊ុន​ល្អ​ហើយគោរពតាម​ច្បាប់របស់​ប្រទេសកម្ពុជា​បានយ៉ាងល្អត្រឹមត្រូវ ។ ​ ក្រុមហ៊ុនថ្នាំជក់​បាន​អះអាងថា​​កិច្ចខិត​ខំ​ប្រឹង​ប្រែង​​ក្នុងការផ្សាយពាណិជ្ជកម្ម​ និងការ​ផ្សព្វផ្សាយជំរុញការលក់​ផលិតផលថ្នាំជក់របស់ខ្លួន​ គឺគ្មានគោលបំណង​ពង្រីក​ការលក់​ផលិតផលថ្នាំជក់ ឬ​ ទាក់ទាញអោយមានអ្នកប្រើប្រាស់ថ្នាំជក់ថ្មីឡើយ​ ប៉ុន្តែគឺ​ដើម្បី​រក្សា​បាន​នូវ​ចំណែក​ទីផ្សារ​របស់​ខ្លួនក្នុងចំណោម​អ្នកជក់ដែលមានស្រាប់​។

     នេះមិនមែនជាការពិតទេ​។ ការធ្វើទីផ្សារ និង ការ​ផ្សព្វផ្សាយជំរុញការលក់​ផលិតផលថ្នាំជក់​ គឺធ្វើអោយ​កើន​ឡើង​​ដល់ការប្រើប្រាស​ផលិតផល​ថ្នាំជក់​ ដូចនេះវាបានចូលរួមចំណែក​​ដល់​ការ​សម្លាប់​​មនុស្សកាន់តែច្រើនឡើងៗ​ តាមរយៈ​​ការលើកទឹកចិត្ត​អ្នកជក់ស្រាប់​ អោយកាន់តែជក់​ច្រើនជាងមុន​​ ​ ហើយអ្នកដែលមិនទាន់ចេះជក់សោះ​ឲ្យ​​ចាប់​ផ្តើម​សាកល្បងជក់បារី​ ជាពិសេសស្ត្រី និងកុមារ​។

     តាមរបាយការណ៍​​របស់អង្គការសុខភាពពិភពលោក​ ឧស្សាហកម្មថ្នាំជក់​បានចំណាយលុយ​ ១០ ពាន់​លាន​ដុល្លា​ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក​​ទៅលើការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់​ និងការឧបត្ថម្ភ​ របស់ខ្លួន។​ ដូចនេះ​ការហាមឃាត់ទាំងស្រុង​នូវសកម្មភាព​ដ៏គ្រោះថ្នាក់​​នេះ​នឹងអាចកាត់បន្ថយ​ការប្រើប្រាស់ថ្នាំជក់​បានប្រមាណជា 7%​។ ទាំងនេះគឺជាការរួមចំណែកដើម្បីសង្គ្រោះជីវិតមនុស្ស​។​​

     មនុស្សស្លាប់​ប្រមាណជា 6លាននាក់ នៅទូទាំងពិភពលោក​ និង១ ម៉ឺន​នាក់​នៅ​កម្ពុជា​ជារៀងរាល់ឆ្នាំ​ ដែល​បណ្តាល​មក​ពីជំងឺដែលបណ្តាល​មកពីការជក់បារី​ ។